កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅខេត្តចន្ទបុរី
ចន្ទបុរី, ថៃ៖ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមហើយនាព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងខេត្តខេត្តចន្ទបុរី ប្រទេសថៃ។ កិច្ចប្រជុំនេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០២៥។
ស្របពេលកិច្ចប្រជុំកំពុងដំណើរការ
ពលរដ្ឋថៃបានប្រមូលផ្តុំគ្នាប្រមាណ២០នាក់ នាំគ្នាស្រែកតវ៉ាប្រឆាំងកិច្ចប្រជុំ JBC នេះនៅខេត្តចន្ទបុរី ប្រទេសថៃ ហើយទីតាំងដែលពួកគេតវ៉ា
ត្រូវបានយាមកាមដោយកម្លាំងតម្រួតរបស់ថៃជាច្រើនរូប៕

Post a Comment