បណ្តាប្រទេសសហភាពអឺរ៉ុប ឯកភាពគ្នាបញ្ឈប់ការនាំចូលឧស្ម័នទាំងស្រង់ពីប្រទេសរុស្ស៉ី ត្រឹមចុងឆ្នាំ២០២៧
ព្រុចសែល៖ បណ្តាប្រទេសសហភាពអឺរ៉ុប (EU) បានឯកភាពគ្នានៅថ្ងៃចន្ទថា នឹងបញ្ឈប់ជាបណ្តើរៗនូវការនាំចូលឧស្ម័នដែលនៅសល់ពីប្រទេសរុស្ស៉ី ត្រឹមចុងឆ្នាំ២០២៧ ដែលជាជំហានដ៏សំខាន់មួយក្នុងការបញ្ចប់ការពឹងផ្អែកផ្នែកថាមពល ដែលប្លុកនេះបានព្យាយាមសម្រេចជាយូរមកហើយ ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្តើម។
រដ្ឋមន្ត្រីថាមពលនៃប្លុកនេះ
ដែលបានប្រជុំគ្នានៅទីក្រុងលុចសំបួរ
បានអនុម័តលើផែនការបញ្ឈប់ជាដំណាក់កាលនូវការនាំចូលទាំងឧស្ម័នតាមបំពង់
និងឧស្ម័នធម្មជាតិរាវ (LNG)
ពីប្រទេសរុស្ស៉ី។ រដ្ឋមន្ត្រីថាមពលដាណឺម៉ាក លោក ឡាស
អាហ្គាត (Lars
Aagaard) បានហៅការសម្រេចចិត្តនេះថាជាជំហាន «ដ៏សំខាន់»
ដើម្បីធ្វើឱ្យអឺរ៉ុបមានឯករាជ្យភាពផ្នែកថាមពល។
ការសម្រេចចិត្តនេះទទួលបានការគាំទ្រពីប្រទេសជាសមាជិក
EU ទាំងអស់ លើកលែងតែប្រទេសហុងគ្រី និងស្លូវ៉ាគី
ដែលនៅតែបន្តនាំចូលឧស្ម័នរុស្ស៉ីតាមបំពង់
និងមានទំនាក់ទំនងជិតស្និទ្ធជាមួយវិមានក្រឹមឡាំង។ ក្រោមសំណើដែលត្រូវបានអនុម័ត
ការនាំចូលឧស្ម័នរុស្ស៉ីក្រោមកិច្ចសន្យាថ្មីនឹងត្រូវហាមឃាត់ចាប់ពីថ្ងៃទី១ ខែមករា
ឆ្នាំ២០២៦។
សូមជម្រាបថា បច្ចុប្បន្ន
ឧស្ម័នរុស្ស៉ីនៅតែស្មើនឹងប្រហែល ១៣ភាគរយនៃការនាំចូលឧស្ម័នសរុបរបស់សហភាពអឺរ៉ុប
ដែលមានតម្លៃជាង ១៥ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ៕ (ប្រភព៖ Reuters)

Post a Comment