គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគកណ្ដាលហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ២៦នាក់
ម៉ានីល៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃពុធ ទី១ ខែតុលា បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័របានវាយប្រហារលើភាគកណ្ដាលនៃប្រទេសកាលពីយប់ថ្ងៃអង្គារ ដោយ បណ្ដាលឱ្យមនុស្សយ៉ាងហោច ២៦នាក់ស្លាប់ នៅលើកោះ Cebu ហើយបារម្ភថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងតាមស្វែងរកអ្នកដែលអាចនៅរស់រាន មានជីវិត។
តាមការបញ្ជាក់ពីទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក
(USGS)
គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅម៉ោង ៩៖៥៩នាទីយប់ កាលពីថ្ងៃអង្គារ
នៅឯក្បែរទីក្រុង Bogo ជាទីក្រុង មួយមានប្រជាជនរស់នៅ ៩០
០០០នាក់ និងស្ថិតនៅកោះ Cebu។ ចំណែក
អាជ្ញាធរហ្វីលីពីនវិញបាននិយាយថាមកទល់នឹងព្រឹកថ្ងៃពុធនេះ
មានមនុស្ស២៦នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ និង១៤៧នាក់ ផ្សេងទៀតរងរបួស ហើយអគារ
២២ខ្នងរងការខូចខាត។
គួរបញ្ជាក់ថា
ចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍ដោយក្រុមអ្នកជួយសង្រ្គោះនៅក្នុងទីក្រុង Bogo
និងព្រមទាំងទីក្រុង San Remigio៕ (ប្រភព៖ AFP)

Post a Comment