មន្ទីរព័ត៌មានខេត្តកែប រៀបចំវគ្គបណ្តុះបណ្តាលជំនាញយកព័ត៌មានជូនមន្រ្តីមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកសារព័ត៌មាន

អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ មន្ទីរព័ត៌មានខេត្តកែប បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញយកព័ត៌មាន-ផ្សព្វផ្សាយ និងផ្សព្វផ្សាយពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់របបសារព័ត៌មាន ជូនដល់មន្រ្តីមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ អ្នកសារព័ត៌មាន និងមន្រ្តីព័ត៌មានខេត្តកែប រយៈពេលពីរថ្ងៃនៅសាលប្រជុំសាលាខេត្តកែប ចាប់ពីថ្ងៃទី ២៩ ដល់ ៣០ ខែកញ្ញា ឆ្នាំ២០២៥។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តមប្រតិភូអមដំណើរ រួមជាមួយវាគ្មិន និងវត្តមានស្វាគមន៍ដោយ លោក ប៊ុន យោង អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែប តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប៕

















Powered by Blogger.