កម្ពុជាផ្ញើលិខិតទៅ UN អំពីហានិភ័យកំពុងកើនឡើង និងការគំរាមកំហែង បទឈប់បាញ់ ដ៏ផុយស្រួយ រវាងកម្ពុជា-ថៃ
ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កាលពីថ្ងៃ១១ សីហា រដ្ឋមន្រ្តីការបរទេសខ្មែរ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានផ្ញើលិខិត២ ដាច់ដោយឡែកពីគ្នា ផ្ញើទៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ (UN) និងអគ្គលេខាធិការអង្គការ សហប្រជាជាតិ (UN) អំពីហានិភ័យដែលកំពុងកើនឡើង និងការគំរាមកំហែង ចំពោះបទឈប់បាញ់ ដ៏ផុយស្រួយខ្លាំង រវាងកម្ពុជា-ថៃ ៕
Post a Comment