អតីតស្រ្តីទី១របស់កូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើពុករលួយ
សេអ៊ូល៖ អតីតស្ត្រីទី១របស់កូរ៉េខាងត្បូង លោកស្រី Kim Keon Hee ត្រូវបានចាប់ខ្លួន បន្ទាប់ពីតុលាការកាលពីថ្ងៃអង្គារ ទី១២ ខែសីហា បានចេញដីកាចាប់ខ្លួនលោកស្រី ជុំវិញ ការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ ជាការចោទប្រកាន់មួយដែលភរិយារបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol រូបនេះបានច្រានចោល។
ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានស្នើឱ្យតុលាការចេញដីកាចាប់ខ្លួនលោកស្រី Kim Keon Hee ដោយសំអាងពីការព្រួយបារម្ភថា លោកស្រីអាចនឹងឆ្លៀតឱកាសបំផ្លាញភស្តុតាង ហើយតុលាការក៏បានទទួលយកទឡ្ហីករណ៍នេះដែរ។
លោកស្រី Kim Keon Hee បានក្លាយជាអតីតស្រ្តីទី១តែម្នាក់គត់របស់កូរ៉េខាងត្បូងដែលត្រូវបានចាប់ខ្លួន
ខណៈស្វាមីរបស់លោកស្រី គឺលោក Yoon Suk Yeol ក៏កំពុងជាប់ឃុំឃាំង
ផងដែររង់ចាំសវនាការកាត់ទោស
បន្ទាប់ពីលោកត្រូវបានតុលាការធម្មនុញ្ញបណ្ដេញចេញពីតំណែងកាលពីខែមេសា
ជុំវិញការប៉ុនប៉ងប្រើប្រាស់ច្បាប់អាជ្ញាសឹកមិនបានសម្រេច កាលពីខែធ្នូ ឆ្នាំ២០២៤។
កាលពីថ្ងៃអង្គារ
លោកស្រី Kim បានធ្វើដំណើរទៅដល់តុលាការ
ដោយមិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ឬក៏ធ្វើសេចក្ដីថ្លែងការណ៍ណាមួយនោះទេ។
ក្រោយសវនាការ សាកសួរបិទបញ្ចប់
លោកស្រីបានចាកចេញទៅរង់ចាំការសម្រេចរបស់តុលាការនៅឯមន្ទីរឃុំឃាំងមួយក្នុងទីក្រុងសេអ៊ូល។
នៅក្នុងការជូនដំណឹងខ្លីមួយ រដ្ឋអាជ្ញាពិសេសដែលត្រូវបាន តែងតាំងកាលពីដើមខែមិថុនា
បានឱ្យដឹងថាតុលាការបានចេញដីកាឃុំខ្លួនលោកស្រី
តែមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ការចោទប្រកាន់ដែលអាចឱ្យលោកស្រី
Kim ប្រឈមជាប់ពន្ធនាគារច្រើនឆ្នាំ
មានចាប់តាំងពីការក្រឡុកទីផ្សារភាគហ៊ុន រហូតដល់ស៊ីសំណូក និងប្រើប្រាស់ឥទ្ធិពលរបស់
ប្ដីដែលជាប្រធានាធិបតីស្វែងរកផលចំណេញឱ្យមុខជំនួញរបស់ខ្លួន។ និយាយពីបទពុករលួយ
លោកស្រីត្រូវបានចោទប្រកាន់ថាបានទទួលសំណូកជាកាបូបដៃប្រណិត និងខ្សែកពេជ្រ ព្រមទាំងត្រូវបានគេរាយការណ៍ថាបានពាក់គ្រឿងអលង្ការដ៏ប្រណិតម៉ាក
Van Cleef ដែលមានតម្លៃ៦០លានវ៉ុន ឬស្មើនឹង ៤៣ ០០០ដុល្លារ
អំឡុងអមដំណើរប្ដីទៅចូលរួម កិច្ចប្រជុំកំពូលអង្គការ NATO កាលពីឆ្នាំ២០២២៕ (ប្រភព៖ Reuters)

Post a Comment