កិច្ចពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកចាប់ផ្តើមហើយនៅទីក្រុង Stockholm ប្រទេសស៊ុយអែត
បរទេស៖ កាលពីថ្ងៃទី ២៨ ខែកក្កដា តាមម៉ោងក្នុងតំបន់ ក្រុមការងារសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសចិននិងសហរដ្ឋអាមេរិកបានបើកធ្វើកិច្ចពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅទីក្រុង Stockholm ប្រទេសស៊ុយអែត។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងកាលពីថ្ងៃទី ២៣ ខែកក្កដាថា ប្រទេសចិន និងសហរដ្ឋអាមេរិកនឹងអនុវត្តតាមគំនិតឯកភាពដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ៥ ខែមិថុនា ដើម្បីជំរុញឱ្យយន្តការពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកដើរតួនាទីឱ្យបានកាន់តែល្អ និងបន្តធ្វើការពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលជាកង្វល់សំខាន់របស់គូភាគី ដោយអនុវត្តតាមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់នៅដោយសន្តិសហវិជ្ជមាននិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕
Post a Comment