ជប៉ុន៖ មនុស្សជិត ២លាននាក់ កំពុងស្ថិតក្រោមការណែនាំឱ្យជម្លៀសខ្លួន ចំពោះមុខការព្រមានពីរលកស៊ូណាមិ
តូក្យូ៖ ទីភ្នាក់ងារគ្រប់គ្រងអគ្គិភ័យ និងគ្រោះមហន្តរាយរបស់ជប៉ុន បានឱ្យដឹងនៅថ្ងៃពុធ ទី៣០ ខែកក្កដាថាមនុស្សជិត ២លាននាក់កំពុងស្ថិតនៅក្រោមការណែនាំ ឱ្យជម្លៀសខ្លួនទៅកន្លែងមានសុវត្ថិភាព នៅក្នុងតំបន់រដ្ឋបាលជាង២២០ ស្ថិតនៅតាមបណ្ដោយឆ្នេរនៃមហាសមុទ្រប៉ាស៊ីហ្វិក។
ទីភ្នាក់ងារបន្ថែមថាមានស្ត្រីវ័យ
៦០ឆ្នាំម្នាក់បានរងរបួសស្រាល នៅលើកោះ Hokkaido ដោយសារដួលពេលប្រញាប់ជម្លៀសខ្លួនចេញ។ ស្ត្រីរូបនេះត្រូវបានបញ្ជូនទៅកាន់
មន្ទីរពេទ្យក្នុងតំបន់។
គួរបញ្ជាក់ថា
គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៨.៨រ៉ិចទ័របានវាយប្រហារលើតំបន់ឧបទ្វីប Kamchatka ស្ថិតនៅចុងបូព៌ាបំផុតនៃប្រទេសរុស្ស៉ី នៅថ្ងៃពុធ
ទី៣០ ខែកក្កដា
ដោយបង្កឱ្យមានការព្រមានពីរលកស៊ូណាមិពីសំណាក់ទីភ្នាក់ងារឧតុនិយមជប៉ុន៕ (ប្រភព៖ AP)
Post a Comment