កម្ពុជា-ឡាវ លើកទឹកចិត្តក្រុមការងារបច្ចេកពន្លឿនការជ្រើសរើសទីតាំងសង់ស្ពានរវាងទន្លេរពៅ និងទន្លេសេឡាំផាវ
ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេស កម្ពុជា-ឡាវ បានលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសរៀងៗខ្លួន ពន្លឿនការជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពានរវាងទន្លេរពៅ នៃខេត្តព្រះវិហារ និងទន្លេសេឡាំផាវ នៃខេត្តចាំប៉ាសាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជា។
ក្នុងជំនួបពិភាក្សាការងាររវាង
ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា និងលោក ថងសាវណ្ណ
ភុមវិហាន រដ្ឋមន្ដ្រីការបរទេសឡាវ នាពេលថ្មីៗនេះ ភាគីទាំងពីរ បានឯកភាពថា
ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរគួរតែបង្កើន
កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ
និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន
ទន្ទឹមនឹងការស្វែងរកកាលានុវត្តភាពពាណិជ្ជកម្មបន្ថែមទៀត។
ភាគីទាំងពីរ
បានអះអាងជាថ្មីនូវការ ប្តេជ្ញាចិត្តយ៉ាងមុតមាំ
ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការថាមពលក្នុងគោលបំណងពង្រឹងសន្តិ
សុខថាមពលក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសទាំងពីរ
បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការតភ្ជាប់ឆ្លងព្រំដែន
និងលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសរៀងៗខ្លួន
ពន្លឿនការជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពានរវាងទន្លេរពៅ (ខេត្តព្រះវិហារ
ប្រទេសកម្ពុជា) និងទន្លេសេឡាំផាវ (ខេត្តចំប៉ាសាក់ ប្រទេសឡាវ)។
ភាគីទាំងពីរ
ក៏បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធអនុវត្តយ៉ាងសកម្មនូវផែនការសកម្មភាពរួមកម្ពុជា-ឡាវ
ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ ២០២៥-២០២៦ និងធ្វើការឆ្ពោះទៅរកការសម្រេច
បាននូវគំនិតផ្តួចផ្តើម “ប្រទេសទាំងបី គោលដៅមួយ” (កម្ពុជា-ឡាវ-វៀតណាម)
ដើម្បីលើកកម្ពស់ ទេសចរណ៍ក្នុងតំបន់៕
Post a Comment