ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ប្រកាសលប់ចោលបំណុលទាំងអស់ជូនយោធិនពលីជីវិត និងអ្នករួមខ្ចី ព្រមទាំងយោធិនរងរបួស

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្រកាសលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ព្រមទាំងយោធិនរងរបួសធ្លាក់ខ្លួនពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។


ធនាគាររដ្ឋ ARDB សូមជម្រាបជូនដល់អតិថិជន និងសាច់ញាតិយោធិនពលីទាំងអស់ ដែលរងនូវផលប៉ះពាល់ ដូចបានប្រកាសខាងលើ សូមទំនាក់ទំនងមកកាន់ធនាគារតាមរយៈលេខទូរស័ព្ទ៖ 077 759 159/012 881 969៕


Powered by Blogger.