គណបក្សកាន់អំណាចនៅសិង្ហបុរី បន្តទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល

 ប្រភព៖ Reuters

សិង្ហបុរី លទ្ធផលនៃការបោះឆ្នោតសកលលើកទី១៤ នៅប្រទេសសិង្ហបុរី បានបង្ហាញថា គណបក្សកាន់អំណាច People Action Party (PAP) បានបន្តទទួលជ័យជម្នះជាថ្មីម្តងទៀត ក្រោយមិនធ្លាប់បរាជ័យម្តងណាឡើយ រយៈពេល៦ទសវត្សរ៍។

ក្រោយការរាប់សន្លឹកឆ្នោតបានបញ្ចប់ទៅ នាយកដ្ឋានរៀបចំបោះឆ្នោតសិង្ហបុរី បានប្រកាសថា គណបក្ស PAP ដែលបានដឹកនាំប្រទេស ចាប់តាំងពីពេលទទួលបានឯករាជ្យ នៅឆ្នាំ១៩៦៥ ឈ្នះអាសនៈចំនួន៨៧ ក្នុងចំណោមអាសនៈសរុប៧៩នៅសភា ក្នុងការបោះឆ្នោតសកល ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា ហើយទទួលបានសំឡេតឆ្នោតគាំទ្រពីប្រជាជន ក្នុងអត្រា៦៥.៥៧ភាគរយ ខ្ពស់ជាងអត្រា៦១.២ភាគរយ ដែលសម្រេចបានក្នុង​ការបោះឆ្នោតសកលឆ្នាំ២០២០។

តាមរយៈជ័យជម្នះខាងលើនឹងត្រូវមើលឃើញថា ការផ្តល់ការគាំទ្រក្នុងសំឡេងយ៉ាងកងរំពងពីប្រជាជនសិង្ហបុរី ក្នុងការបោះឆ្នោតសកលលើកដំបូងបំផុត សម្រាប់លោក Lawrence Wong អាយុ៥២ឆ្នាំ ដែលបានក្លាយជានាយករដ្ឋមន្រ្តីនៃបុរីរដ្ឋមួយនេះ កាលពីឆ្នាំ២០២៤។ លោក Wong បានឡើងបន្តវេនដឹកនាំប្រទេសសិង្ហបុរី នៅចុងបញ្ចប់នៃការកាន់អំណាចជិត ២ទសវត្សរ៍ របស់អតីតនាយករដ្ឋមន្រ្តី លោក Lee Hsien Loong កូនប្រុសអតីតមេដឹកនាំ លោក Lee Kuan Yew ដែលជាបិតាស្ថាបនិករបស់សិង្ហបុរី៕



 

 

Powered by Blogger.