ចលនា​យុវជន​កម្ពុជា​ (ក.១៥៧) សាខាស្រុក​ទឹក​ផុសនាំយកថវិកា និងអំណោយ ចុះសួរសុខទុក្ខក្មេងប្រុសម្នាក់មានជំងឺស្វិតជើង

ខេត្តកំពង់ឆ្នាំង៖ ចលនា​យុវជន​កម្ពុជា​ (ក.១៥៧) សាខាស្រុក​ទឹក​ផុស​ ដឹក​នាំ​ដោយលោក​ ​អ៊ុក​ ​ជាសុភី​ សមាជិកក្រុមប្រឹក្សាស្រុក និងជាប្រធានប្រតិបត្តិ បាននាំយកថវិកា និងអំណោយ ចុះសួរសុខទុក្ខ ក្មួយប្រុស បឿន ដេវិត អាយុ១១ឆ្នាំ មានជំងឺស្វិតជើង ដើរពុំរួច រស់នៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ការចុះសួរសុខទុក្ខនេះធ្វើឡើងកាលពីថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក គឹម វណ្ណារិទ្ធិ អនុប្រធាន ព្រមទាំងសមាជិក សមាជិកសកម្ម លោកអនុភូមិ សរុប១០រូប។ ចំពោះអំណោយដែលបានប្រគល់ជូនរួមមាន៖ អង្ករ១០គីឡូ, ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ, ប្រេងឆា១ធុង, ទឹកសុទ្ធ១០ឡូ មី១កេស និងថវិកា១០០.០០០ រៀល។ 

ក្នុងនោះដែរ លោកអនុភូមិ និង លោកយាយរបស់ក្មួយប្រុស បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសកម្មភាពមនុស្សធម៌របស់ក្រុម១៥៧ ស្រុក សូមជូនពរក្រុមការងារទាំងអស់ជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕







Powered by Blogger.