សម្តេចធិបតី មិនខ្វល់ពីយុទ្ធសាស្រ្តផ្ការីករបស់មេឧទ្ទាមក្រៅច្បាប់ទេ គឺខ្វល់ពីការពង្រីក សមិទ្ធផលនានា
ខេត្តកណ្តាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា សម្តេចមិនយកពេលវេលា ដ៏មានតម្លៃទៅខ្វល់ខ្វាយពីយុទ្ធសាស្រ្តផ្ការីក របស់មេឧទ្ទាមក្រៅច្បាប់ទេ គឺខ្វល់តែពីការពង្រីកសមិទ្ធផលនានា ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ នៅគ្រប់ទិសទីទូទាំងប្រទេស ។
សម្តេចថា សមិទ្ធផលនេះគឺ ប្រជាពលរដ្ឋចង់បានគ្រប់គ្នា ។
នេះហើយគឺជាផ្ការីក នៃសមិទ្ធផលរបស់គណបក្ស ប្រជាជនកម្ពុជា។
សម្តេចមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ
ខេត្តកណ្តាល នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ៕
Post a Comment