អ៊ីស្រាអែល វាយប្រហារលើកំពង់ផែ Hodeidah របស់យេម៉ែន សងសឹកក្រុមហ៊ូទី

 ប្រភព៖ Reuters

បរទេស៖ យោធាអ៊ីស្រាអែល បានអះអាងថាខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើកំពង់ផែ Hodeidah នៅក្នុងប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ ទី៥ ខែឧសភា តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់បានបាញ់មីស៊ីលមួយគ្រាប់ក្នុងការវាយប្រហារលើតំបន់ក្បែរអាកាសយានដ្ឋានដ៏សំខាន់មួយរបស់អ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថានឹងសងសឹកក្រុមហ៊ូទីវិញ ចំពោះការវាយប្រហារកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន លើតំបន់ ក្បែរអាកាសយានដ្ឋានដ៏សំខាន់មួយរបស់អ៉ីស្រាអែល ដែលនេះជាលើកដំបូងបំផុតដែលមីស៊ីលរបស់ក្រុមហ៊ូទីអាចគេចផុតពីប្រព័ន្ធខែលប្រឆាំងមីស៊ីលរបស់អ៉ីស្រាអែល ចាប់តាំងពីខែមីនាមក។

យោធាអ៊ីស្រាអែលបានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថាការវាយប្រហារតាមផ្លូវអាកាសបានធ្វើឡើងប្រឆាំងនឹងមូលដ្ឋានរបស់ក្រុមហ៊ូទីនៅកំពង់ផែ Hodeidah និងតំបន់ ជុំវិញកំពង់ផែមួយនេះ។ ខាងទីភ្នាក់ងារសារព័ត៌មាន Saba របស់ក្រុមហ៊ូទីវិញ បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យមនុស្សយ៉ាងហោច ៣៥នាក់ផ្សេងទៀតរងរបួស។

ដោយឡែក បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមហ៊ូទីបានបិទទីតាំងមួយចំនួននៅជុំវិញកំពង់ផែ Hodeidah និងរោងចក្រផលិតស៊ីម៉ង់មួយកន្លែង ក្រោយការវាយប្រហារនេះ៕



 

Powered by Blogger.