ថ្វីបើកម្ពុជាទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ និងសង្គ្រាមពាណិជ្ជកម្មយ៉ាងណា ក៏រដ្ឋាភិបាលនៅបន្តខិតខំការពារសមទ្ធិផលជូនពលរដ្ឋ

ខេត្តកណ្តាល៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងថា បើទោះបីកម្ពុជា ទទួលរងផល ប៉ះពាល់ ពីវិបត្តិកូវីដ១៩ និងបន្តមកសង្គ្រាម ពាណិជ្ជកម្មយ៉ាងណាក្តី តែរដ្ឋាភិបាល នៅតែបន្តរួមរស់ ជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណា ការពារសមទ្ធិផល និងបង្កើនសមទ្ធិផល ជាច្រើនបន្ថែមទៀត ជូនបងប្អូនប្រជាពលរដ្ឋ ។

ថ្លែងក្នុងពិធីបើកការដ្ឋាន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ទោះបីជាបច្ចុប្បន្នពិភពលោក កំពុងមានបញ្ហាស្ថិតក្នុងភាពមិនច្បាស់លាស់ ប៉ុន្ដែសូមឱ្យប្រជាពលរដ្ឋ ជឿជាក់លើរាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលនៅជាមួយបងប្អូន កសាងសមិទ្ធផល សម្រាប់បងប្អូន មិនទៅណាចោលប្រជាពលរដ្ឋទេ៕



 

Powered by Blogger.