កម្ពុជា-ថៃ នៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកងកម្លាំងចំនួន ៥នាក់

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា និងថៃ ឯកភាពគ្នាឈរលើស្មារតីមិត្តភាព ក្នុងការរក្សាស្ថាន ភាពដើម ដោយរក្សាទីតាំងឈរជើង របស់កងកម្លាំងរៀងខ្លួននៅទីតាំងដដែល តាមបណ្តោយព្រំដែន។

ភាគីទាំងពីរ ពុំបានលើកឡើងពីការដកកម្លាំងទ័ពចេញពីប្រាសាទតាមាន់ទេ ប៉ុន្តែបាន ប្តេជ្ញាបន្តការប្រាស្រ័យទាក់ទងគ្នាជាធម្មតា និងជូនដំណឹងគ្នាទៅវិញទៅមកឱ្យបានជាប់លាប់ជាប្រចាំ សំដៅបង្ការរាល់ការប៉ះទង្គិច ឬការយល់ច្រលំណាមួយ ដែលអាចកើតឡើងជាយថាហេតុ៕




Powered by Blogger.