កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ចូលសមុទ្រខាងកើត
ប្រភព៖ AFP
សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ឆ្ពោះទៅកាន់សមុទ្រខាងកើត។ ការបាញ់សាកល្បងនេះធ្វើឡើងមួយសប្ដាហ៍ក្រោយមេដឹកនាំ លោក គីម ជុងអ៊ុន ដឹកនាំការធ្វើតេស្តប្រព័ន្ធអាវុធថ្មីមួយសម្រាប់បំពាក់លើនាវាចម្បាំង។
ការធ្វើតេស្ដមីស៊ីលនេះទៀតសោត
គឺជាការធ្វើតេស្តមីស៊ីលជាលើកដំបូងបំផុតរបស់កូរ៉េខាងជើងចាប់តាំងពីខែមីនាមក
និងកើតឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីលោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យ
និងដឹកនាំការធ្វើតេស្ដបាញ់ប្រព័ន្ធអាវុធថ្មីសម្រាប់បំពាក់លើនាវាចម្បាំង។
អគ្គសេនាធិការយោធាកូរ៉េខាងត្បូង
បាននិយាយថាយោធារបស់ខ្លួនបានចាប់សញ្ញាថាមានការធ្វើតេស្ដអាវុធជាច្រើនគ្រាប់
ដែលទំនងជាមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី។ មីស៊ីលទាំងនេះ
ត្រូវបានបាញ់តេស្ដចេញពីទីក្រុង Wonsan របស់កូរ៉េខាងជើង
ឆ្ពោះទៅកាន់សមុទ្រខាងកើតនៅថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍) វេលាម៉ោងប្រហែល៨៖១០នាទីព្រឹក៕
Post a Comment