ត្រាំ ថា ពន្ធគយលើចិន អាចនឹងថយចុះមកវិញ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកមានការរំពឹងទុកលើកិច្ចចរចាពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិននាចុងសប្តាហ៍នេះ ហើយព្យាករថា ពន្ធគយអាមេរិកដែលដាក់ទម្ងន់លើទីក្រុងប៉េកាំងចំនួន ១៤៥ភាគរយនោះ ទំនងជានឹងថយចុះមកវិញ។
លោក ត្រាំ បញ្ជាក់ថា «ពន្ធគយមិនអាចឡើងខ្ពស់ជាងនេះបានទេ។ ឥឡូវមាន ១៤៥ភាគរយ
ដូច្នេះវាអាចត្រូវបានបន្ថយមកវិញ។ ខ្ញុំគិតថា វានឹងជាកិច្ចប្រជុំដ៏រាក់ទាក់។
ពួកគេទន្ទឹងរង់ចាំធ្វើតាមរបៀបដ៏ល្អ»។ លោកបន្ថែមថា «ខ្ញុំគិតថា យើងនឹងមានថ្ងៃចុងសប្តាហ៍ដ៏ល្អជាមួយចិន។
ខ្ញុំគិតថាពួកគេមានផលចំណេញច្រើន។ ខ្ញុំគិតថាពួកគេអាចទទួលបានច្រើនជាងយើង»។
សូមជម្រាបថា ក្រុមការងាររបស់លោក ត្រាំ បាននិងកំពុងធ្វើការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន
បន្ទាប់ពីលោកបានផ្អាកការយកពន្ធទៅវិញទៅមក សម្រាប់ប្រទេសភាគច្រើន
ដើម្បីបន្ធូរបន្ថយសង្រ្គាមពាណិជ្ជកម្ម ដែលនាំឱ្យទីផ្សារហិរញ្ញវត្ថុ
និងប៉ះពាល់ដល់ទំនាក់ទំនងរវាងអាមេរិក ជាមួយសម្ព័ន្ធមិត្ត និងគូប្រជែងរបស់ខ្លួន៕
Post a Comment