ចិន សម្តែងក្តីបារម្ភ និងទទូចឱ្យមានភាពអត់ធ្មត់ ជុំវិញការវាយប្រហាររវាងឥណ្ឌា និងប៉ាគីស្ថាន

 ប្រភព៖ AFP

ប៉េកាំង៖ ប្រទេសចិន បានបង្ហាញការសោកស្តាយ និងក្តីបារម្ភ ជុំវិញការវាយប្រហារបស់ឥណ្ឌាលើប៉ាគីស្ថាន ជាមួយនិងការទទូចឱ្យប្រទេសទាំងពីរ មានភាពអត់ធ្មត់។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា «ឥណ្ឌា និងប៉ាគីស្ថាន គឺជាអ្នកជិតខាងមិនអាចកែប្រែបាន ហើយពួកគេក៏ជាអ្នកជិតខាងរបស់ចិនផងដែរ។ ចិន ក៏ប្រឆាំងផងដែរ ចំពោះគ្រប់ទម្រង់នៃអំពើភេវកម្ម។ យើងអំពាវនាវឱ្យឥណ្ឌា និងប៉ាគីស្ថាន យកសន្តិភាព និងស្ថិរភាពជាចំណុចសំខាន់ ហើយចៀសវាងការចាត់វិធានការ ដែលធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ»

សូមជម្រាបថា ការវាយប្រហារដោយមីស៊ីល និងកាំភ្លើងធំរបស់ឥណ្ឌា បានផ្តាច់ជីវិតជនស៊ីវិលយ៉ាងហោច៣១នាក់ និងរាប់សិបនាក់ទៀតរងរបួស រីឯឥណ្ឌាវិញបានអះអាងថា នៅខាងខ្លួន មានជនស៉ីវិលយ៉ាងហោច៧នាក់ បានស្លាប់ ក្នុងការវាយប្រហារដោយកាំភ្លើងធំរបស់ប៉ាគីស្ថាន នៅតាមបណ្តោយខ្សែបន្ទាត់ព្រំប្រទល់ Line of Control ដែលខណ្ឌចែកតំបន់ជម្លោះ Kashmir រវាងភាគីទាំងពីរ៕



 

Powered by Blogger.