SIPRI ៖ ឆ្នាំ២០២៤ ការចំណាយលើវិស័យយោធារបស់ពិភពលោក ហក់ឡើងដល់ ២.៧២ទ្រីលានដុល្លារ
ប្រភព៖ AFP
ស្ដុកខុល៖ តាមរបាយការណ៍ចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល(Stockholm International Peace Research Institute) ឬហៅកាត់ថា SIPRI បានឱ្យដឹងថា ការចំណាយលើវិស័យយោធានៅជុំវិញពិភពលោកហក់ឡើងដល់ ២.៧២ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៤ ពោលគឺកើនឡើង ៩.៤ ភាគរយ បើធៀបទៅនឹងកាលពីឆ្នាំ២០២៣ ដែលនេះជាការកើនឡើង ខ្ពស់បំផុតមួយគិតចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក។
របាយការណ៍ឱ្យដឹងថា
ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ
គឺជាមូលហេតុចម្បងនៅពីក្រោយការបង្កើនការចំណាយលើកញ្ចប់ថវិកាយោធានៅជុំវិញពិភពលោក
ជាពិសេសនៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា
ជាទីដែលប្រទេសនានានាំគ្នាបង្កើនការចំណាយលើវិស័យយោធា។ SIPRI បានបញ្ជាក់ទៀតថា «ប្រទេសច្រើនជាង១០០
នៅជុំវិញពិភពលោក បានបង្កើនការចំណាយលើវិស័យយោធារបស់ពួកគេក្នុងឆ្នាំ២០២៤
ហើយខណៈបណ្ដារដ្ឋាភិបាលជាច្រើននាំគ្នាបង្កើនការចំណាយលើយោធា
វាអាចនឹងបង្កផលប៉ះពាល់ដល់វិស័យផ្សេងទៀតជាពិសេសសេដ្ឋកិច្ច
និងសង្គមក្នុងរយៈពេលច្រើនឆ្នាំទៅមុខ»។
តាមវិទ្យាស្ថានខាងលើ សង្រ្គាមនៅអ៊ុយក្រែន និងការសង្ស័យលើការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះ NATO បានជំរុញឱ្យការចំណាយលើវិស័យយោធាក្នុងតំបន់អឺរ៉ុប
ក្នុងនោះរួមមានទាំងរុស្ស៉ី កើនឡើង ១៧ភាគរយ
ជាតួលេខកើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីសង្រ្គាមត្រជាក់បិទបញ្ចប់មក។ ចំណែក
ការចំណាយយោធារបស់សហរដ្ឋអាមេរិកបានកើនឡើង ៥.៧ភាគរយ ឬស្មើនឹង ៩៩៧ពាន់លានដុល្លារ ដែល
ស្មើនឹង៦០ភាគរយនៃការចំណាយយោធាសរុបរបស់ NATO និង៣៧ភាគរយនៃការចំណាយយោធានៅជុំវិញពិភពលោកក្នុងឆ្នាំ២០២៤។
រុស្ស៉ីវិញបានចំណាយលើយោធា ១៤៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ កើនឡើង៣៨ភាគរយ
ធៀបទៅនឹងកាលពីឆ្នាំ២០២៣ និងកើនឡើងទ្វេដងធៀបទៅនឹងកាលពីឆ្នាំ២០១៥៕
Post a Comment