Greenland នឹងពង្រឹងទំនាក់ទំនងជាមួយដាណឺម៉ាក ក្រោយមានវោហាសាស្ត្រគ្មានការគោរពពីអាមេរិក
ប្រភព៖ Reuters
កូប៉ិនហាក៖ នាយករដ្ឋមន្ត្រីថ្មីនៃដែនដី Greenland លោក Jens-Frederik Nielsen បានថ្លែងនៅថ្ងៃអាទិត្យនេះថា Greenland កំពុងធ្វើការដើម្បីពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសដាណឺម៉ាក បន្ទាប់ពីអ្វីដែលលោកហៅថាជាវោហាសាស្ត្រគ្មានការគោរព ពីរដ្ឋបាលសហរដ្ឋអាមេរិក។
Greenland គឺជាដែនដីស្វយ័តមួយស្ថិតនៅក្រោមព្រះរាជាណាចក្រដាណឺម៉ាក
ហើយការលើកឡើងនេះកើតមានចំពេលមានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើតំបន់អាកទិក
ពីសំណាក់មហាអំណាចពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងកូប៉ិនហាក
ជាមួយសមភាគីដាណឺម៉ាក លោកស្រី Mette Frederiksen, លោក Nielsen
បានមានប្រសាសន៍ថា «យើងស្ថិតនៅក្នុងស្ថានភាពគោលនយោបាយការបរទេសមួយ
ដែលតម្រូវឲ្យយើងត្រូវតែដើរទៅជិតគ្នាឲ្យបានកាន់តែខ្លាំង»៕
Post a Comment