ក្រុមហ៊ូធី រាយការណ៍ពីការវាយប្រហារតាមផ្លូវអាកាសថ្មីៗជាច្រើនរបស់អាមេរិក នៅភាគខាងជើងប្រទេសយេម៉ែន
អេដែន៖ ក្រុមហ៊ូធីបានរាយការណ៍ នៅថ្ងៃអង្គារថា កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសចំនួន ២២ លើកលើគោលដៅរបស់ខ្លួននៅក្នុងខេត្ត Sanaa និង Saada ភាគខាងជើងនៃប្រទេសយេម៉ែន ក្នុងរយៈពេលជាច្រើនម៉ោងកន្លងមកនេះ។
ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកបានសម្លាប់មនុស្សពីរនាក់
និងរបួសកុមារម្នាក់នៅ Bani Qa'is ក្នុងខេត្ត Hajjah
ភាគពាយ័ព្យនៃប្រទេសយេម៉ែនកាលពីថ្ងៃចន្ទ នេះបើយោងតាមអ្នកស្រុក
និងអាជ្ញាធរសុខាភិបាលក្នុងតំបន់។
យោងតាមសេចក្តីថ្លែងការណ៍ខ្លីមួយដែលផ្សាយដោយទូរទស្សន៍
Al-Masirah
ដែលគ្រប់គ្រងដោយក្រុមហ៊ូធី
ការវាយប្រហារតាមអាកាសចំនួនប្រាំនៅពេលព្រឹកព្រលឹមបានកំណត់គោលដៅលើតំបន់ Jarban
ក្នុងស្រុក Sanhan ភាគអាគ្នេយ៍នៃទីក្រុង Sanaa
ខណៈដែលពីរផ្សេងទៀតបានវាយប្រហារស្រុក Bani Matar ភាគខាងលិចនៃរដ្ឋធានី។ សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមទៀតថា Saada
ដែលជាបន្ទាយរឹងមាំរបស់ក្រុមនេះ
ត្រូវបានទទួលរងការវាយប្រហារតាមអាកាសចំនួន ១៥ លើករបស់សហរដ្ឋអាមេរិកពេញមួយយប់
ប៉ុន្តែមិនបានបង្ហាញពីទីតាំងជាក់លាក់ដែលបានកំណត់គោលដៅនោះទេ។
យោធាអាមេរិកបានបន្តការវាយប្រហារតាមផ្លូវអាកាសលើតំបន់ដែលកាន់កាប់ដោយក្រុមហ៊ូធីនៅភាគខាងជើងប្រទេសយេម៉ែន
ចាប់តាំងពីថ្ងៃទី ១៥ ខែមីនា
ក្នុងគោលបំណងរារាំងក្រុមនេះពីការវាយប្រហារលើគោលដៅរបស់អ៊ីស្រាអែល
កងទ័ពជើងទឹកអាមេរិក និងផ្លូវដឹកជញ្ជូនអន្តរជាតិនៅក្នុងតំបន់។
ទោះជាយ៉ាងណា
ក្រុមហ៊ូធីបានឆ្លើយតបដោយបញ្ជាក់ពីការគាំទ្រឥតងាករេរបស់ខ្លួនចំពោះតំបន់ហ្គាហ្សា។
ក្រុមនេះបានបន្តការវាយប្រហារលើគោលដៅអ៊ីស្រាអែល និងនាវាយោធាអាមេរិកនៅសមុទ្រក្រហម
ខណៈដែលអ៊ីស្រាអែលបានបញ្ចប់បទឈប់បាញ់កាលពីខែមករាជាមួយក្រុមហាម៉ាស
និងបានចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញនៅតំបន់ហ្គាហ្សា៕

Post a Comment