មេបក្សស្ដាំនិយមជ្រុលបារាំង ត្រូវបានដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោត
ប្រភព៖ Reuters
ប៉ារីស៖ មេដឹកនាំគណបក្សស្ដាំនិយមជ្រុលបារាំង National Rally (RN) លោកស្រី Marine Le Pen ត្រូវបានហាមឃាត់ពីការឈរឈ្មោះបោះឆ្នោតរយៈពេល៥ឆ្នាំ ក្នុងនោះរួមមាន ទាំងការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅឆ្នាំ២០២៧ បន្ទាប់ពីតុលាការរកឃើញថាលោកស្រីមានពិរុទ្ធលើបទចោទប្រកាន់កិបកេងមូលនិធិសហភាពអឺរ៉ុប។
តុលាការមួយនៅក្នុងទីក្រុងប៉ារីស
កាលពីថ្ងៃទី៣១ ខែមីនា ក៏បានផ្តន្ទាទោសលោកស្រី Le Pen ដែលត្រូវបានគេព្យាករថានឹងក្លាយជាបេក្ខជនឈានមុខគេម្នាក់សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៧
ដាក់ពន្ធនាគា រយៈពេល ៤ឆ្នាំផងដែរ ជាមួយការអនុវត្តការព្យួរទោស២ឆ្នាំ
និង២ឆ្នាំទៀតត្រូវអនុវត្តទោសជាប់ឃុំនៅក្នុងផ្ទះជាមួយការពិន័យជាប្រាក់ ១០០ ០០០អឺរ៉ូ
ឬស្មើនឹង ១០៨ ០០០ដុល្លារ។ ចំណែក គណបក្ស RN របស់លោកស្រីវិញត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យ
២លានអឺរ៉ូ ពាក់ព័ន្ធនឹងមូលនិធិ៤.១លានអឺរ៉ូនៃសំណុំរឿងកិបកេងមូលនិធិសហភាពអឺរ៉ុប។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង
TF1 លោកស្រី Le
Pen បានអះអាងថាលោកស្រីជាមនុស្សស្អាតស្អំ
ហើយថានឹងប្តឹងឧទ្ធរណ៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រឆាំង
នឹងអ្វីដែលលោកស្រីហៅថាជាការធ្វើទុក្ខបុកម្នេញនយោបាយក្នុងគោលបំណងរារាំងមិនឱ្យលោកស្រីឈរឈ្មោះបោះឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតី។
បើតាមលោកស្រី Le Pen លោកស្រីបច្ចុប្បន្នត្រូវបានគេដកសិទ្ធិឈរឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៧ក៏ពិតមែន
តែលោកស្រីនឹងបន្តជម្នះតស៊ូដើម្បីអនាគតរបស់លោកស្រី៕

Post a Comment