ត្រាំ គិតថា ហ្សេលេនស្គី ត្រៀមខ្លួនជាស្រេច ដើម្បីបោះបង់ចោលតំបន់គ្រីមៀ
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី២៧ ខែមេសា បាននិយាយថាលោកគិតថាមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានត្រៀមខ្លួនជាស្រេចដើម្បីបោះបង់ចោល តំបន់គ្រីមៀ។
លោក ត្រាំ
ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មានក្នុងរដ្ឋ New Jersey។ លោកប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា «ពិតណាស់ ខ្ញុំគិតដូច្នោះ»។
លោក ត្រាំ
នៅចំពោះមុខអ្នកសារព័ត៌មាន
ក៏បាននិយាយដែរថាលោកមានការសោកស្ដាយដែលរុស្ស៉ីនៅតែបន្តវាយប្រហារលើអ៊ុយក្រែន
ហើយថាជំនួបទល់មុខរបស់លោកជាមួយលោក ហ្សេលេនស្គី នៅឯបុរីវ៉ាទីកង់ កាលពី
ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ប្រព្រឹត្តទៅដោយរលូន។ តែព្រមពេលជាមួយគ្នា
ប្រមុខការទូតអាមេរិក លោក Marco Rubio បានគូសបញ្ជាក់ឡើងវិញថារដ្ឋបាលលោក
ត្រាំ អាចនឹងបោះបង់ចោលកិច្ចប្រឹងប្រែង សម្របសម្រួលសន្តិភាព
ប្រសិនបើកិច្ចចរចាសព្វថ្ងៃមិនមានភាពរីកចម្រើនទេនោះ។
សូមជម្រាបថា រុស្ស៉ីបានក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ តែសហគមន៍អន្តរជាតិនៅតែទទួលស្គាល់ថាឧបទ្វីបមួយនេះជាផ្នែកមួយនៃទឹកដី អ៊ុយក្រែន។ ម្យ៉ាងវិញទៀត ការលើកឡើងរបស់លោក ត្រាំ គឺផ្ទុយទាំងស្រុងទៅនឹងសេចក្ដីថ្លែងការណ៍កន្លងមករបស់លោក ហ្សេលេនស្គីពាក់ព័ន្ធនឹងតំបន់គ្រីមៀ៕
Post a Comment