សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងមួយថ្ងៃៗ កម្ពុជាបានប្រមូលពន្ធគយ ជិត២០លានដុល្លារ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា ក្នុងមួយថ្ងៃៗ មន្រ្តីផ្នែកទទួលបន្ទុក ខាងរដ្ឋបាលពន្ធគយ បានទទួលពន្ធគយប្រមាណ ជាជិត២០លានដុល្លារក្នុងមួយថ្ងៃៗ ។
បើតាមសម្តេចធិបតីថ្លែង
ចេញពីវេទិកា នៃការអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣
និងផ្លូវជាតិលេខ៤១ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ថា ការកើនឡើងពីចំណូលពន្ធគយនេះ
ដោយសារតែកំណើន នៃការទិញរថយន្ត របស់ក្រុមគ្រួសារពលរដ្ឋខ្មែរ ។ កំណើនពលរដ្ឋសម្រុកទិញ
រថយន្តជាលក្ខណៈគ្រួសារនេះ បានសបញ្ជាក់ថា ជីវភាពរបស់ប្រជាពលរដ្ឋ បានធូរធារជាងពេលមុន
។
សម្តេចធិបតីបានមានប្រសាសន៍ថា
សន្ទុះនៃការកើនពន្ធគយនេះខុស ពីអតីតកាល ដែលមានត្រឹមតែក្នុងមួយ
ថ្ងៃប្រមាណជា១០លានប៉ុណ្ណោះ ។ សម្តេចថា កំណើនពន្ធគយនេះ ពិតជាបានជួយទ្រទ្រង់
ដល់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា ។
សម្តេចធិបតីគូសបញ្ជាក់ថា
“ពន្ធគយរាល់ថ្ងៃ កាលមុនត្រឹមតែ១០លានអីទេ ឥឡូវចូល២០លាន ហើយមួយផ្នែកធំគឺ
កំណើននៃការទិញរថយន្ត ។ ខ្ញុំសួរឯកឧត្តម គុណ ញឹម តើរថយន្តប្រភេទណា គាត់ថា
ប្រភេទរថយន្តគ្រួសារ”។
សូមបញ្ជាក់ថា
កាលពីឆ្នាំ២០២៤ កម្ពុជា ប្រមូលចំណូលពន្ធគយបានជាង ២,៥ពាន់លានដុល្លារ កើនឡើង ១៣% បើប្រៀបធៀបឆ្នាំ២០២៣ ៕
Post a Comment