កម្ពុជា-ចិន សហការជំរុញទេសចរណ៍ឆ្នាំ២០២៥ តាមរយៈកម្មវិធីផ្សព្វផ្សាយថ្មីៗ
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតជូន លោកស្រី Xu Xiaoxia អគ្គនាយិកាវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបភាគីទាំងពីរ បានពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំកម្មវីធីថ្មីៗ
ដើម្បីផ្សព្វផ្សាយពីសភាពការណ៍នយោបាយ សង្គម សន្តិសុខដែលមានសុខសន្តិភាពពេញបរិបូណ៍
និងល្អប្រសើរ ឱកាសវិនិយោគដ៏ល្អប្រពៃ
និងគោលដៅទេសចរណ៍ដ៏សំបូរបែបនៅកម្ពុជាឱ្យបានទូលំទូលាយ និងផ្ទាល់ជូនដល់ប្រជាជន
និងធុរជនចិន ដើម្បីទាក់ទាញឱ្យធ្វើដំណើរកម្សាន្ត និងមកបណ្តាក់ទុនក្នុងវិស័យទេសចរណ៍ឱ្យកាន់តែច្រើនឡើងក្នុងឆ្នាំថ្មីនេះ៕



Post a Comment