លោក ហាស់ វិបុល ដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ ចុះស្រាវជ្រាវបង្រ្កាបបទល្មើសព្រៃឈើ

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានដែលទើបឡើងមកកាន់តំណែងថ្មី នៃខេត្តមណ្ឌលគិរី បានធ្វើឱ្យប្រជាសហគមន៍ជនជាតិដើមភាគតិច នៅស្រុកពេជ្រាដា សម្តែងការកោតសរសើរចំពោះ ចំណាត់ការដ៏ក្តៅគគុនៅក្នុងការគ្រប់គ្រងធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោក ហាស់ វិបុល ក្នុងនាមជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រោយពីទទួលបានដំណឹង ភ្លាមកាលពីថ្ងៃទី២៧ ខែមេសា២០២៥នេះ ក្រោមការសម្របសម្រួលនិតិវិធី ដោយលោ សុង គឹមហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី លោក ហាស់ វិបុល បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ចុះរុករកបទល្មើសក្នុងដែនជម្រកសត្វព្រៃណាមលា និងដែនជម្រកស្រែពក ធ្វើការតាមស្រាវជ្រាវបង្រ្កាប បានឈើអាប្រភេទជន្លង់ម្រេចនៅចំណុចភូមិពូរ៉ាដែត ស្ថិតក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា បានសារុបចំនួន៤០០០ដើម(ជន្លង់)។

ដោយឡែកក្នុងថ្ងៃខែឆ្នាំដដែលនេះកម្លាំងមន្ត្រីនៃមន្ទីរបរិស្ថាន ល្បាតចាប់បានម៉ាស៊ីនត្រងសុីន័រ០៣គ្រឿងក្នុងដែនជម្រកសត្វព្រៃស្រែពក។ ដោយឡែកមួយទៀត នៅដែនជម្រកសត្វព្រៃណាមលា បង្រ្កាបបានរថយន្តកែច្នៃ១គ្រឿងដឹកឈើអាប្រភេទធ្វើជន្លង់ម្រេច។  នេះបើយោងតាមការបញ្ជាក់ប្រាប់ពីលោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ 

វត្ថុតាងខាងលើ ត្រូវបានរិបអូសយកមករក្សាទុក ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕








Powered by Blogger.