ក្រុមហ៊ូទីយេម៉ែន៖ អាមេរិកទម្លាក់គ្រាប់បែកលើមណ្ឌលជនចំណាកស្រុកមួយ សម្លាប់មនុស្ស ៦៨ នាក់
ប្រភព៖ Reuters
សាណា៖ ក្រុមហ៊ូទីយេម៉ាន់
(Houthi) បានរាយការណ៍ថា
ការវាយប្រហារតាមអាកាសមួយដែលគេសង្ស័យថា ធ្វើឡើងដោយសហរដ្ឋអាមេរិក
បានវាយប្រហារចំមជ្ឈមណ្ឌលឃុំខ្លួនជនចំណាកស្រុកមួយកន្លែង នៅភាគខាងជើងប្រទេសយេម៉ែន
បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៦៨នាក់។
ទូរទស្សន៍ Al Masirah របស់ក្រុមហ៊ូធី បានផ្សាយរូបភាពដ៏រន្ធត់ពីកន្លែងកើតហេតុ បង្ហាញសាកសព
និងកម្ទេចកម្ទី ខណៈអ្នកនាំពាក្យក្រុមហ៊ូធីបានថ្កោលទោសយ៉ាងខ្លាំង។
ទោះជាយ៉ាងណា យោធាសហរដ្ឋអាមេរិក
មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ហើយបានបញ្ជាក់ពីមុនថា
ខ្លួននឹងមិនផ្តល់ព័ត៌មានលម្អិតអំពីគោលដៅវាយប្រហារឡើយ
ដោយសារហេតុផលសន្តិសុខប្រតិបត្តិការ។
ការវាយប្រហារនេះ
គឺជាផ្នែកមួយនៃយុទ្ធនាការវាយប្រហារតាមអាកាសរបស់អាមេរិក
ដែលចាប់ផ្តើមប្រហែល៦ សប្តាហ៍មុន ប្រឆាំងនឹងក្រុមហ៊ូទី
ដែលបានវាយប្រហារលើនាវាដឹកទំនិញនៅសមុទ្រក្រហម។ កាលពីដើមខែនេះ
ការវាយប្រហាររបស់អាមេរិកលើស្ថានីយប្រេងឥន្ធនៈមួយ ក៏ត្រូវបានក្រុមហ៊ូទីអះអាងថា
បានសម្លាប់មនុស្សយ៉ាងតិច ៧៤នាក់ដែរ។ ទីតាំងមជ្ឈមណ្ឌលជនចំណាកស្រុកនេះ
ក៏ធ្លាប់ត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតកាលពីឆ្នាំ
២០២២ ផងដែរ៕
Post a Comment