សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសមាជិកព្រឹទ្ធសភា៣រូប មកពីបក្សជំទាស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភា៣រូប​មកពី​គណបក្សឆន្ទៈខ្មែរ ដែលជាបក្សជំទាស់នៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះបានធ្វើឡើងនៅវិមានព្រឹទ្ធសភាកម្ពុជា។

សមាជិកព្រឹទ្ធសភាទាំង៣រូបមកពីបក្សឆន្ទៈខ្មែររួមមាន៖ លោក សុក ហាច, លោក សេង ម៉ារឌី និងលោក គង់ មុនីកា។ កិច្ចសំណេះសំណាលរវាងសម្តេចតេជោ និងសមាជិកព្រឹទ្ធសភាមកពីបក្សឆន្ទៈខ្មែរ ត្រូវបានធ្វើឡើងក្រោមបរិយាកាសដ៏ស្និទ្ធស្នាល







 

Powered by Blogger.