សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។
កិច្ចប្រជុំដែលធ្វើឡើងនៅវិមានសន្តិភាព
ធ្វើឡើងដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន២រួមមាន៖
១៖ សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧
នៃរដ្ឋសភា។
២៖ សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាស
ឆ្នាំ២០២៥-២០៣៥។
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រី
គឺជាកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រី ជាមួយសមាជិករាជរដ្ឋាភិបាល
រួមមានឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី។ ក្រៅពីនោះ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មន្ត្រីជាថ្នាក់ដឹកនាំតាមក្រសួង
ស្ថាប័នរបស់រដ្ឋ ក៏ដូចជាអភិបាលរាជធានី ខេត្ត ក៏ចូលរួមផងដែរ
តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ
និងសម្រេចលើសំណើតាក់តែងច្បាប់ និងកិច្ចការទាំងឡាយរបស់រាជរដ្ឋាភិបាល។
តាមរយៈកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ នាយករដ្ឋមន្ត្រីនឹងដាក់ការណែនាំនានា
ពាក់ព័ន្ធកិច្ចការដឹកនាំរដ្ឋ និងបញ្ហានានាក្នុងសង្គមផងដែរ៕




Post a Comment