មេដឹកនាំកាណាដា និងម៉ិកស៊ិក ពិភាក្សាគ្នាអំពីវិធានការប្រឆាំងនឹងពន្ធគយរបស់អាមេរិក

 ប្រភព៖ Reuters

អូតាវ៉ា៖ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជជែកជាមួយប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum អំពីផែនការរបស់កាណាដា ដើម្បីតស៊ូប្រឆាំងនឹងសកម្មភាពដាក់ពន្ធ ដែលខ្លួនចាត់ទុកថាអយុត្តិធម៌ពីសំណាក់សហរដ្ឋអាមេរិក។

ការិយាល័យនាយករដ្ឋមន្រ្តីកាណាដា បានឱ្យដឹងថា ជាមួយនឹងពេលវេលាដ៏លំបាកខាងមុខនេះ លោក Carney និងលោកស្រីប្រធានាធិបតី Sheinbaum បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារ ចំពោះការប្រកួតប្រជែង នៅអាមេរិកខាងជើង ជាមួយនិងការគោរពអធិបតេយ្យរបស់ប្រទេសនីមួយៗ។ លោក Carney ក៏បានគូសបញ្ជាក់ អំពីផែនការរបស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពពាណិជ្ជកម្ម ដែលមិនសមហេតុផលប្រឆាំងកាណាដាផងដែរ។

សូមជម្រាបថា ចាប់តាំងពីត្រឡប់មកកាន់កាន់សេតវិមាន នៅក្នុងខែមករា លោក ត្រាំ បានប្រកាសនិងពន្យារដាក់ពន្ធលើកាណាដា និងម៉ិកស៊ិក។ លោកក៏បានដាក់ចេញនូវពន្ធគយ ទៅលើប្រទេសដែលយកពន្ធពីអាមេរិកទាំងអស់ផងដែរ ដែលត្រូវចូលជាធរមាននៅថ្ងៃពុធ៕



 

Powered by Blogger.