ម្ចាស់ក្រុមហ៊ុនផលិតទឹកស្អាតនាំយកភេសជ្ជៈ និងថវិកាឧបត្ថម្ភជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ
អត្ថបទ៖ ម៉ា សុភាព
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៥ ក្រុមហ៊ុន ឃុន អភិវឌ្ឍន៍ផលិតទឹកស្អាតខេត្តបន្ទាយមានជ័យ បាននាំយកនូវភេសជ្ជៈ និងថវិកាមួយចំនួនឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីជាការចូលរួមចំណែកនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ នាពេលខាងមុខនេះ។
ចំពោះភេសជ្ជៈដែលឧបត្ថម្ភមានដូចជា៖ ស្រាបៀរកម្ពុជាចំនួន ១០០កេស, ទឹកបរិសុទ្ធវីតាល់៥០កេស, ទឹកក្រូចចម្រុះ១៥កេស, ទឹកផ្លែឈើ១៥កេស, សារ៉ុងចំនួន១០០ និងថវិកាចំនួន ៤,០០០,០០០ (បួនលានរៀល)។
ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ឃុន អភិវឌ្ឍន៍ ដែលបាននាំយកសម្ភារជាភេសជ្ជៈ សារ៉ុង និងថវិកា ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីយកទៅជួយដល់បងប្អូនប្រជាពលរដ្ឋ កងកម្លាំងទាំងបីប្រភេទដែលឈរជើងការពារសន្តិសុខនៅតាមបន្ទាត់ព្រំដែន៕



Post a Comment