អូស្រ្តាលីនឹងពន្លឿនការចំណាយលើវិស័យការពារជាតិ ដើម្បីបង្កើនសមត្ថភាពយោធា
ប្រភព៖ Reuters
ស៊ីដនី៖ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Richard Marles បាននិយាយនៅថ្ងៃចន្ទ ទី២៤ ខែមីនាថា អូស្រ្តាលីនឹងពន្លឿនថវិកា ១ពាន់លានដុល្លារអូស្រ្តាលីទៀត ក្នុងចំណាយលើវិស័យយោធា នៅក្នុងកញ្ចប់ថវិកាសហព័ន្ធ ដើម្បីបង្កើនសមត្ថភាពយោធារបស់ប្រទេស រួមមានដូចជា ការផលិតអាវុធកំណត់គោលដៅជាក់លាក់ គម្រោងនាវាមុជទឹក AUKUS និងនាវាចម្បាំងស៊េរីទំនើប។
លោក Marles បាននិយាយថា
ថវិកាសហព័ន្ធ នឹងរួមមាន នូវការកើនឡើងបន្ថែមចំនួន ១០.៦ពាន់លានដុល្លារអូស្ត្រាលី ឬ
៦.៦៦ពាន់លានដុល្លារអាមេរិក សម្រាប់វិស័យការពារជាតិ ក្នុងរយៈពេល ៤ឆ្នាំខាងមុខ
ខណៈវាគឺជាផ្នែកនៃផែនការបង្កើន ការចំណាយសរុប៥០ពាន់លានដុល្លារ
សម្រាប់រយៈពេលមួយទសវត្សរ៍បន្ទាប់ ដែលត្រូវបានប្រកាសកន្លងមក ហើយជាកំណើន
ដែលលោកអះអាងថា មានទំហំធំបំផុត គិតតាំងពីសង្គ្រាមលោកលើកទីពីរ។
ក្នុងពិព័រណ៍ការពារជាតិ Avalon
Air Show នៅឯរដ្ឋ Victoria លោក Marles
គូសបញ្ជាក់ថា «ជាផ្នែកនៅក្នុងកំណើន
ថវិកា១០.៦ពាន់លានដុល្លារអូស្ត្រាលីនោះ គឺរួមមានការពន្លឿនថវិកាចំនួន
១ពាន់លានដុល្លារបន្ថែម ហើយគឺដោយសារតែ តម្រូវការក្នុងការពន្លឿនសមត្ថភាព
និងការអភិវឌ្ឍរបស់អូស្ត្រាលី»។
សូមជម្រាបថា អូស្ត្រាលី និងសម្ព័ន្ធមិត្តសន្តិសុខរបស់សហរដ្ឋអាមេរិកផ្សេងទៀត
កំពុងស្ថិតនៅក្រោមសម្ពាធពីប្រធានាធិបតី លោក ដូណាល់ ត្រាំ
ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ៕
Post a Comment