វ៉េណេស៊ុយអេឡា ឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិក ក្នុងការទទួលយកជនភៀសខ្លួនត្រឡប់មកវិញ
ប្រភព៖ Reuters
ការ៉ាកាស៖ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ប្រធានាធិបតី លោក Nicolas Maduro បានប្រកាសថា វ៉េណេស៊ុយអេឡា បានឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីបន្តជើងហោះហើរធ្វើមាតុភូមិនិវត្តន៍នៃជនចំណាកស្រុកឡើងវិញ។
លោក Maduro បាននិយាយថា «ដោយសារការតស៊ូរបស់រដ្ឋាភិបាល យើងនឹងបន្តជើងហោះហើរឡើងវិញ
ដើម្បីការជួយសង្គ្រោះ និងដោះលែងជនចំណាកស្រុក ចេញពីពន្ធនាគារនៅសហរដ្ឋអាមេរិក»។ ចំណាត់ការនេះកើតមានឡើង ចំពេលមានជម្លោះការទូតរវាងអាមេរិក
និងវ៉េណេស៊ុយអេឡា ជុំវិញជើងហោះហើរបញ្ជូនជនចំណាកស្រុកវ៉េណេស៊ុយអេឡា
ទៅកាន់ប្រទេសអែលសាវ៉ាល់ឌ័រ កាលពីពេលថ្មីៗ។
ជាផ្នែកមួយនៃយុទ្ធការបណ្តេញជនភៀសខ្លួនខុសច្បាប់ចេញពីអាមេរិក
របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជនចំណាកស្រុកវ៉េណេស៊ុយអេឡារាប់រយនាក់
ត្រូវបានបញ្ជូនទៅពន្ធនាគារនៅអែលសាវ៉ាល់ឌ័រ។ សហរដ្ឋអាមេរិក បានចោទប្រកាន់ថា
អ្នកដែលត្រូវបណ្តេញចេញទាំងនោះ គឺជាសមាជិកក្រុមជនអន្ធពាល Tren
de Aragua ប៉ុន្តែរដ្ឋមន្ត្រីមហាផ្ទៃវ៉េណេស៊ុយអេឡា បានបដិសេធ៕
Post a Comment