សហរដ្ឋអាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធយោធារួមគ្នា ពីរបៀបដាក់ពង្រាយកងទ័ពទ្រង់ទ្រាយធំ

 ប្រភព៖ Reuters

ម៉ានីល៖ កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិកបានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាមានរយៈពេល៣សប្ដាហ៍ ដោយសមយុទ្ធនេះនឹងផ្ដោតលើការការពារទឹកដី និងហ្វឹកហាត់ពីរបៀបដាក់ពង្រាយកងទ័ពទ្រង់ទ្រាយធំ។

សមយុទ្ធយោធារួមគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល កើតមានឡើង ចំពេលមានសេចក្ដីរាយការណ៍ថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីល ក្នុងសប្ដាហ៍នេះ ដើម្បីជួបពិភាក្សាមេដឹកនាំហ្វីលីពីន និងសមភាគីរបស់លោក។

កងទ័ព ៥០០០នាក់ មកពីហ្វីលីពីន និងកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នឹងត្រូវចូលរួមក្នុងសមយុទ្ធយោធារួមគ្នាខាងលើក្នុងដំណាក់កាលទី១ នៃសមយុទ្ធ Exercise Salaknib នៅក្នុងឆ្នាំ២០២៥នេះ ខណៈដំណាក់កាលទី២ គ្រោងនឹងធ្វើឡើងចុងឆ្នាំនេះ។ សមយុទ្ធនេះនឹងផ្ដោតជាសំខាន់លើការពង្រឹងការធ្វើប្រតិបត្តិការរួមរវាងកងទ័ពនៃប្រទេសទាំង២ ការហ្វឹកហាត់ពីរបៀបដាក់ពង្រាយកងទ័ពទ្រង់ទ្រាយធំ សមយុទ្ធបាញ់គ្រាប់ពិត និងការការពារទឹកដី៕



 

Powered by Blogger.