អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា មកដល់ម៉ោងនេះ ពុំមានសញ្ញារង្គើលអគារខ្ពស់ៗនៅភ្នំពេញទេ
ភ្នំពេញ៖ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយបានគូសបញ្ជាក់ថា មកដល់ម៉ោងប្រមាណជា៣រសៀលថ្ងៃទី២៨ មីនា មិនទាន់មានសញ្ញាណាមួយដែលមាន ការរង្គើលអគារខ្ពស់ៗនៅរាជធានីភ្នំពេញនោះទេ ។
ប៉ុន្តែទោះបីជាយ៉ាងណា
ទោះមិនទាន់រកឃើញនៃ ការរង្គើលអគារយ៉ាងណាក៏ដោយ ក៏លោកអះអាងថា
ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុងតាមដានករណីនេះបន្តទៀត ។
ការលើកឡើងរបស់លោកនេះបន្ទាប់ពី
ប្រទេសថៃបានរងនូវសម្ពាធរញ្ជួយដីដល់កម្រិត ៧,៩រិចទ័រ
ពីប្រទេសមីយ៉ាន់ម៉ានាម៉ោងប្រមាណជាជាង ១រសៀលនេះ ៕

Post a Comment