នាយករដ្ឋមន្ត្រីអូស្ត្រាលី អំពាវនាវឱ្យរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី៣ ខែឧសភា
ប្រភព៖ Reuters
ស៊ីដនី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃសុក្រ ទី២៨ ខែមីនា បានអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី៣ ខែឧសភាខាងមុខនេះ ជាមួយ ការប្រកាសពីការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល៥សប្ដាហ៍។
តាមរដ្ឋធម្មនុញ្ញអូស្ត្រាលី
នាយករដ្ឋមន្ត្រីត្រូវធ្វើការស្នើសុំការអនុញ្ញាតជាផ្លូវការសម្រាប់ការរៀបចំបោះឆ្នោត
ពីអគ្គទេសាភិបាលដែលជាអ្នកតំណាងឱ្យប្រមុខរដ្ឋ នោះគឺព្រះមហាក្សត្រ នៃចក្រភពអង់គ្លេស King
Charles។ នៅអូស្ត្រាលី ការបោះឆ្នោតសកល ឬសភាត្រូវធ្វើឡើងជារៀងរាល់
៣ឆ្នាំម្ដង។
ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ លោក Albanese
បានគូសបញ្ជាក់ថា «រដ្ឋាភិបាល
របស់យើងបានជ្រើសរើសប្រឈមមុខនឹងបញ្ហាប្រឈមសកលតាមមធ្យោបាយរបស់អូស្ត្រាលី
ដោយបានជួយប្រជាជនដែលរស់នៅក្រោមសម្ពាធនៃការចំណាយនៅក្នុងការរស់នៅ។ ដោយសារតែ
ភាពរឹងមាំ និងភាពធន់នៃប្រជាជនរបស់យើងបានបង្ហាញចេញមក អូស្ត្រាលីកំពុងមានភាពល្អប្រសើរឡើង។
ដូច្នេះនៅថ្ងៃទី៣ ខែឧសភា អ្នកទាំងអស់គ្នានឹងត្រូវជ្រើសរើសផ្លូវឆ្ពោះទៅមុខបន្ត»។
សូមជម្រាបថា គណបក្ស Labor
Party របស់លោក Albanese បានទទួលឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០២២
ប៉ុន្តែការស្ទង់មតិនាពេលថ្មីៗនេះបានបង្ហាញថាគណបក្ស
របស់លោកមានសំឡេងគាំទ្រប្រកៀកប្រកិតគ្នាជាមួយក្រុមចម្រុះគណបក្សប្រឆាំង Liberal-National៕

Post a Comment