ពលរដ្ឋប៉ាឡេស្ទីននៅហ្គាហ្សា ផ្ទុះការតវ៉ាដ៏កម្រប្រឆាំងក្រុមហាម៉ាស ទាមទារបញ្ចប់សង្គ្រាម
ប្រភព៖ Reuters
ហ្គាហ្សា៖ ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ បានធ្វើបាតុកម្មនៅភាគខាងជើងតំបន់ហ្គាហ្សា ដោយបានស្រែកពាក្យស្លោក «ហាម៉ាសចេញទៅ» ដើម្បីទាមទារឱ្យបញ្ចប់សង្រ្គាម ដែលនេះគឺជាការបង្ហាញជាសាធារណៈដ៏កម្រ នៃការប្រឆាំងទៅនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានបង្កឱ្យមានសង្រ្គាមចុងក្រោយ កាលពីខែតុលា ឆ្នាំ២០២៣។
ការតវ៉ានេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្រុម
Fatah
ដែលជាគូប្រជែងរបស់ក្រុមហាម៉ាស
បានអំពាវនាវឱ្យក្រុមហាម៉ាសឆ្លើយតបទៅនឹងការទាមទាររបស់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប។
ក្រុមបាតុករបានដើរតាមដងផ្លូវក្នុងតំបន់ Beit
Lahiya ដែលរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង
ដោយស្រែកពាក្យស្លោកប្រឆាំងនឹងក្រុមហាម៉ាស ដោយសារតែពួកគេអស់កម្លាំងនឹងសង្រ្គាម។
ក្រុមហាម៉ាសបានឆ្លើយតប ដោយនិយាយថា
ប្រជាជនមានសិទ្ធិក្នុងការតវ៉ាអំពីការឈឺចាប់ដែលបណ្តាលមកពីសង្រ្គាម ប៉ុន្តែបានថ្កោលទោសអ្វីដែលពួកគេហៅថា
«របៀបវារៈនយោបាយគួរឱ្យសង្ស័យ» ដែលកំពុងឆ្លៀតឱកាសក្នុងស្ថានភាពនេះ។
សូមជម្រាបថា តំបន់ហ្គាហ្សាខាងជើង
គឺជាតំបន់មួយដែលរងការបំផ្លិចបំផ្លាញខ្លាំងជាងគេនៅក្នុងតំបន់ហ្គាហ្សាទាំងមូល។
អគារជាច្រើននៅក្នុងតំបន់ដែលមានប្រជាជនរស់នៅក្រាស់ក្រែលត្រូវបានកាត់បន្ថយទៅជាគំនរថ្ម
ហើយប្រជាជនជាច្រើនបានផ្លាស់ទីលំនៅជាច្រើនដងរួចមកហើយ ដើម្បីគេចចេញពីជម្លោះ៕
Post a Comment