ផែនការដំឡើងពន្ធគយ ២៥% លើរថយន្តរបស់ ត្រាំ នឹងជំរុញឱ្យកើតមានសង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំង
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះបានប្រកាសផែនការដំឡើងពន្ធគយដែលបានសន្យារហូតដល់ ២៥ភាគរយលើការនាំចូលរថយន្ត ដែលកាន់តែជំរុញឱ្យកើតមានសង្គ្រាមពាណិជ្ជកម្មពិភពលោកកាន់តែខ្លាំង។
អ្នកជំនាញក្នុងឧស្សាហកម្មរថយន្តរំពឹងថា
វិធានការពន្ធគយនេះនឹងជំរុញឱ្យមានកំណើនតម្លៃរថយន្ត និងប៉ះពាល់ដល់ផលិតកម្មរថយន្ត។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងការិយាល័យប្រធានាធីបតី
Oval
លោក ត្រាំ បានគូសបញ្ជាក់ថា៖ «អ្វីដែលយើងនឹងធ្វើគឺដកហូតពន្ធ
២៥ភាគរយទៅលើរថយន្តទាំងអស់ដែលមិនផលិតនៅក្នុងសហរដ្ឋអាមេរិក»។
លោកបានបន្ថែមថា៖ «យើងចាប់ផ្តើមជាមួយនឹងពន្ធមូលដ្ឋាន ២,៥ភាគរយ ជាអ្វីដែលយើងកំពុងអនុវត្ត ហើយនឹងកើនឡើងដល់ ២៥ភាគរយ»។
លោក ត្រាំ
ដែលចាត់ទុកពន្ធជាឧបករណ៍មួយក្នុងការបង្កើនប្រាក់ចំណូលដើម្បីយកមកប៉ះប៉ូវការកាត់បន្ថយពន្ធដែលគាត់បានសន្យា
និងដើម្បីស្តារមូលដ្ឋានឧស្សាហកម្មរបស់សហរដ្ឋអាមេរិកដែលបានធ្លាក់ចុះជាយូរមកហើយនោះ
បាននិយាយថា ពន្ធនាំចូលថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី២ ខែមេសា
ដែលជាកាលបរិច្ឆេទដូចគ្នាដែលគាត់គ្រោងនឹងប្រកាសពន្ធសងសឹកលើប្រទេសដែលទទួលខុសត្រូវចំពោះឱនភាពពាណិជ្ជកម្មអាមេរិកភាគច្រើន។
ការប្រមូលពន្ធគយថ្មីលើរថយន្តនេះនឹងចាប់ផ្តើមនៅថ្ងៃទី៣
ខែមេសា។ ក្រៅពីរថយន្តធុនតូច ពន្ធនេះក៏នឹងប៉ះពាល់ដល់រថយន្តដឹកទំនិញធុនស្រាលផងដែរ។
វិធានការថ្មីនេះនឹងលើកលែងគ្រឿងបន្លាស់រថយន្តដែលអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក
ម៉ិកស៊ិក និងកាណាដា ដែលលោក ត្រាំ បានចរចាក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់។
នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

Post a Comment