រុស្ស៊ី និងអ៊ុយក្រែន យល់ព្រមផ្អាកការវាយប្រហារលើរោងចក្រថាមពល
ប្រភព៖ Reuters
មូស្គូ៖ វិមានក្រឹមឡាំង បាននិយាយថា រុស្ស៉ី និងអ៊ុយក្រែនបានយល់ព្រមយល់ផ្អាកការវាយប្រហារជាបណ្ដោះអាសន្នលើរោងចក្រចម្រាញ់ប្រេង បំពង់បង្ហូរឧស្ម័ន និងប្រេង រួមទាំងស្ថានីយថាមពលនុយក្លេអ៊ែរ។
នៅក្នុងបញ្ជីគោលដៅត្រូវផ្អាកការវាយប្រហារ
និងដែលត្រូវបានបង្ហោះលើឆាណែល Telegram របស់វិមានក្រឹមឡាំង
ក៏មានរាប់បញ្ចូលរោងចក្រស្ដុកប្រេងឥន្ធនៈ ស្ថានីយបូមប្រេង ស្ថានីយផលិត
ថាមពលអគ្គិសនី និងហេរដ្ឋារចនាសម្ព័ន្ធថាមពល រួមទាំងទំនប់វារីអគ្គិសនី។
វិមានក្រឹមឡាំងបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនទៀតថាបញ្ជីនេះត្រូវបានឯកភាពរវាងភាគីរុស្ស៉ី
និងអាមេរិក។
បើតាមវិមានក្រឹមឡាំង
ការផ្អាកការវាយប្រហារជាបណ្ដោះអាសន្នលើហេដ្ឋារចនាសម្ព័ន្ធថាមពលចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១៨
ខែមីនា ដោយមានសុពលភាពរយៈពេល៣០ថ្ងៃ ប៉ុន្តែ
អាចពន្យារបន្ថែមប្រសិនមានការឯកភាពគ្នាទៅវិញទៅមក។
ចំណែក នៅទីក្រុងកៀវវិញ
លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី
បាននិយាយថាទីក្រុងកៀវបានធ្វើបទបង្ហាញទៅកាន់ក្រុមមន្ត្រីអាមេរិកអំឡុងកិច្ចពិភាក្សានូវបញ្ជីនៃរោងចក្រ
ដែលនឹងត្រូវបានផ្អាកការវាយប្រហារ។ លើសពីនេះ សហរដ្ឋអាមេរិកបានឱ្យដឹងថារុស្ស៉ី
និងអ៊ុយក្រែនបានយល់ព្រមបញ្ឈប់ការវាយប្រហារនៅសមុទ្រខ្មៅផងដែរ
ក្រោមក្របខណ្ឌនៃបទឈប់បាញ់ មួយផ្នែកសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន៕
Post a Comment