ត្រាំ ប្រកាសដំឡើងពន្ធលើប្រទេសទាំងឡាយ ដែលទិញប្រេងពីវ៉េណេស៊ុយអេឡា
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការដំឡើងពន្ធខ្ពស់លើ ផលិតផលនាំចូលពីបណ្តាប្រទេសនានា ដែលទិញប្រេង និងឧស្ម័នរបស់វ៉េណេស៊ុយអេឡា ខណៈវិធានការនេះអាចនឹងប៉ះពាល់លើចិន និងឥណ្ឌាជាដើម ក្នុងចំណោមប្រទេសដទៃទៀត។
ការដំឡើងពន្ធថ្មីខាងលើ
អាចប៉ះពាល់ដល់ចិននិងឥណ្ឌា ខណៈក្រុមអ្នកជំនាញ បាននិយាយថា វ៉េណេស៊ុយអេឡា
នាំចេញប្រេងទៅកាន់ប្រទេសទាំងនោះ ហើយក៏នាំចេញទៅកាន់សហរដ្ឋអាមេរិកផ្ទាល់
និងអេស៉្បាញផងដែរ។ កាលពីកុម្ភៈ បើតាមក្រុមអ្នកជំនាញ វ៉េណេស៊ុយអេឡា
បាននាំចេញប្រេងប្រហែល ៥០០ ០០០បារ៉ែល ក្នុងមួយថ្ងៃទៅកាន់ប្រទេសចិន និងប្រមាណ ២៤០ ០០០បារ៉ែលទៅកាន់សហរដ្ឋអាមេរិក។
លោក ត្រាំ បាននិយាយថា ពន្ធ២៥ភាគរយថ្មីនេះ នឹងបន្ថែមពីលើអត្រាពន្ធដែលមានស្រាប់។
យោងតាមបទបញ្ជាមួយរបស់លោក ត្រាំ
ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទ ការឡើងពន្ធខាងលើគឺក្នុងអត្រា២៥ភាគរយ
ហើយមានគៅលដៅលើប្រទេសទាំងឡាយ ដែលទិញប្រេងនិងឧស្ម័នដោយផ្ទាល់ឬមួយដោយប្រយោល
ពីប្រទេសវ៉េណេស៊ុយអេឡា។ បើលឿនបំផុត វិធានការនេះអាចនឹងចូលជាធរមានតែម្តង នៅថ្ងៃទី២
ខែមេសា ប៉ុន្តែរដ្ឋមន្រ្តីការបរទេសអាមេរិក
ក្រោមការពិគ្រោះយោបល់ជាមួយទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត មានសិទ្ធិកំណត់ថា
តើវិធានការដំឡើងពន្ធថ្មីនេះ នឹងដាក់ចេញដែរឬក៏អត់៕
Post a Comment