បារាំងប្រកាសផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន

 ប្រភព៖ Reuters

ប៉ារីស ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសថាបារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូ ឬស្មើនឹង ២.១៥ពាន់លានដុល្លារសម្រាប់ អ៊ុយក្រែន ខណៈចោទរុស្ស៉ីថាកំពុងព្យាយាមកែប្រែ និងសរសេរកិច្ចព្រមព្រៀងបទឈប់បាញ់ឡើងវិញ។

លោក ម៉ាក្រុង ធ្វើការកត់សម្គាល់បែបនេះនាឱកាសស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងទីក្រុងប៉ារីស។ លោក ម៉ាក្រុងបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមប្រកាសនៅថ្ងៃនេះ ពីការផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន»។ លោក ម៉ាក្រុងបន្ថែមថាមីស៊ីលប្រឆាំងរថក្រោះ មីស៊ីលបាញ់ពីដីទៅអាកាស រថពាសដែក និងដ្រូន នឹងត្រូវបានបញ្ចូលនៅក្រោមកញ្ចប់ ជំនួយយោធាថ្មីដែលបារាំងនឹងផ្ដល់ទៅឱ្យអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ យន្ដហោះចម្បាំង Mirage បន្ថែមក៏នឹងត្រូវបានផ្ដល់ឱ្យផងដែរ៕



 

Powered by Blogger.