វគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកជាផ្លូវការ
ខេត្តកំពង់ស្ពឺ៖ វគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី កម្ពុជា-កូរ៉េ-អសប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកជាផ្លូវការនៅសាលា POK ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងលោក Sardar Umar Alam តំណាងអ្នកសម្របសម្រួល អ.ស.ប ប្រចាំកម្ពុជា។
ពិធីនេះមានការចូលរួមពីសំណាក់ឧត្តមសីយ៍ទោ សែម
រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី
មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព, ឧត្តមសេនីយ៍ទោ Yoshiharu មេបញ្ជាការ កងពលតូចវិស្វកម្មលេខ៤ ជប៉ុន, ឧត្តមសេនីយ៍ត្រី
Kim Tae Hoo មេបញ្ជាការកងវិស្វកម្មកងទ័ពជើងគោក កូរ៉េ លោក Derek
Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។
វគ្គហ្វឹកហ្វឺនត្រីភាគីអង្គការសហប្រជាជាតិ (UN
TPP) ឆ្នាំ២០២៤ នៅប្រទេសកម្ពុជា គឺជាការហ្វឹកហ្វឺនបែបពហុសសរស្តម្ភ
(Cross-Pillar) និងជាកិច្ចសហប្រតិបត្តិការរវាងប្រទេសចំនួន៤ជាលើកដំបូងរបស់កម្មវិធី
TPP ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា
ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ (៥សប្តាហ៍) នៅសាលា PKO ខេត្តកំពង់ស្ពឺ
លើសសរស្តម្ភចំនួនបីរួមមានសសរស្តម្ភទី១
ជំនាញវិស្វកម្មហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម HEE (Heavy
Engineering Equipment - Operators' Intermediate Course), សសរស្តម្ភទី២
ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ EHAT (Explosive Hazard Awareness
Training) សសរស្តម្ភទី៣ សង្គ្រោះលើទីលាន FMAC (Field
Medical Assistants Course)។
វគ្គនេះមានការចូលរួមពីសំណាក់មន្រ្តី
អង្គការសហប្រជាជាតិយោធាចារ្យអូស្ត្រាលី ជប៉ុន និងសាធារណរដ្ឋកូរ៉េ
ព្រមទាំងមានសិក្ខាកាមមកពីប្រទេសចំនួន៨ មានជាអាទិ៍៖ កម្ពុជា បង់ក្លាដែស ប៊ូតាន
ឥណ្ឌូនេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពី និងស្រីលង្កា៕
Post a Comment