លោក អូន ខន អញ្ជើញពិនិត្យ និងបើកវិញ្ញាសាប្រឡងជ្រើសរើសគ្រូជាប់កិច្ចសន្យាចំណេះទូទៅ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចុះពិនិត្យ និងបើកវិញ្ញាសារប្រឡងជ្រើសរើសគ្រូជាប់កិច្ចសន្យាចំណេះទូទៅចំនួន ៩៦នាក់ សម្រាប់បង្រៀនក្នុងស្រុកកំពង់ត្រាច ដែលមានបេក្ខជន បេក្ខនារីចូលរួមប្រឡងចំនួន ២២៥នាក់ ស្រី ១៨៥នាក់។
ពិធីនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅទីតាំងសាលាបឋមសិក្សាកំពង់ត្រាច ស្រុកកំពង់ត្រាច ដោយមានការចូលរួមពីលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអនុប្រធានមន្ទីរមុខងារសាធារណៈខេត្ត ព្រមទាំងក្រុមការងារមន្ទីរជំនាញខេត្ត ក្រុមការងារថ្នាក់ស្រុក ខណៈដែលការប្រឡងនេះ បានរៀបចំចំនួន ១១បន្ទប់ និងប្រព្រឹត្តទៅដោយរលូន ប្រកបដោយតម្លាភាព និងយុត្តិធម៌៕









Post a Comment