មេដឹកនាំកំពូលអ៊ីរ៉ង់ បញ្ជាឱ្យមន្ត្រីកំណត់វិធីឆ្លើយតបល្អបំផុត ទៅនឹងការវាយប្រហារអ៊ីស្រាអែល
ប្រភព៖ Reuters
តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានបញ្ជាឱ្យមន្ត្រី កំណត់វិធីឆ្លើយតបល្អបំផុត ទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃសៅរ៍កន្លងទៅ
អ៊ីស្រាអែលបានបើកការវាយប្រហារសងសឹកប្រឆាំងនឹងអ៊ីរ៉ង់
ដោយបានកំណត់គោលដៅទៅលើរោងចក្រមីស៊ីល និងទីតាំងយោធាផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ង់។
អ៊ីរ៉ង់បានអះអាងថា ការវាយប្រហារនេះបានបណ្តាលឱ្យមានការខូចខាតតិចតួចប៉ុណ្ណោះ
ខណៈសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេសបានទទូចឱ្យអ៊ីរ៉ង់កុំសងសឹកអ៊ីស្រាអែលវិញ
ដើម្បីបន្ធូរបន្ថយភាពតានតឹង។
លោក Khamenei បាននិយាយថា
ការវាយប្រហាររបស់អ៊ីស្រាអែលមិនគួរត្រូវបានមើលរំលង ឬបំផ្លើសពេកឡើយ។
ប៉ុន្តែលោកបានបន្ថែមថា អ៊ីរ៉ង់ត្រូវតែបង្ហាញអំណាចរបស់ខ្លួនដល់អ៊ីស្រាអែល
ហើយមន្ត្រីគួរតែកំណត់ពីរបៀបល្អបំផុត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ៕
Post a Comment