ពូទីន ថានឹងសងសឹក បើលោកខាងលិចបើកដៃឱ្យអ៊ុយក្រែន ប្រើអាវុធរយៈចម្ងាយឆ្ងាយវាយប្រហារលើរុស្ស៊ី
ប្រភព៖ Reuters
មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាទីក្រុងមូស្គូមានមធ្យោបាយជាច្រើន ដើម្បីចាត់វិធានការឆ្លើយតប ប្រសិនបើសហរដ្ឋអាមេរិក និង NATO អនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយផ្ដល់ដោយលោកខាងលិច វាយប្រហារលើទឹកដីរុស្ស៉ី។
ក្នុងបទសម្ភាន៍មួយជាមួយអ្នករាយការណ៍ឱ្យទូរស្សន៍រដ្ឋរុស្ស៉ី
ដែលត្រូវបានចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី២៧ ខែតុលានេះ លោក ពូទីន
បានគូសបញ្ជាក់ដូច្នេះថា «ក្រសួងការពារជាតិរុស្ស៉ី
កំពុងគិតគូរពីមធ្យោបាយថាតើត្រូវធ្វើការឆ្លើយតបបែបណា
ចំពោះការវាយប្រហារដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ លើទឹកដីរុស្ស៉ី
ហើយខាងក្រសួងនឹងផ្ដល់ឱ្យនូវមធ្យោបាយជាច្រើនដើម្បីចាត់វិធានការឆ្លើយតប»។
ប្រធានាធិបតីអ៊ុយក្រែន
លោក ហ្សេលេនស្គី បានទទូចសុំម្ដងហើយម្ដងទៀតឱ្យលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក
អនុញ្ញាតឱ្យទីក្រុងកៀវ ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ផ្ដល់ ដោយលោកខាងលិច
វាយប្រហារលើគោលដៅយោធាស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី
ខណៈកងទ័ពរុស្ស៉ីកំពុងមានភាពរីកចម្រើននៅតំបន់ភាគខាងកើតអ៊ុយក្រែន។
ទាំងលោក ចូ
បៃដិន និងមេដឹកនាំ លោកខាងលិចមួយចំនួន ហាក់មានការស្ទាក់ស្ទើរ
ដ្បិតខ្លាចថាសង្រ្គាមអាចនឹងរាលដាលកាន់តែធំ។ ប៉ុន្តែ ការទទូចសុំបែបនេះរបស់អ៊ុយក្រែន
បានកើតឡើងជាថ្មី ក្រោយមានសេចក្ដីរាយការណ៍ថា កូរ៉េខាងជើង
បានបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់រុស្ស៉ី ត្រៀមសម្រាប់ការដាក់ពង្រាយទៅជួយកងទ័ពរុស្ស៉ីប្រយុទ្ធនៅអ៊ុយក្រែន៕
Post a Comment