សិង្ហបុរី បិទគេហទំព័រព័ត៌មានចំនួន១០ ដើម្បីទប់ស្កាត់ព័ត៌មានមិនពិត មុនការបោះឆ្នោត
ប្រភព៖ South China Morning Post
សិង្ហបុរី៖ រដ្ឋាភិបាលសិង្ហបុរី
កាលពីដើមសប្តាហ៍នេះបានសម្រេចបិទការចូលប្រើប្រាស់គេហទំព័រព័ត៌មានចំនួន១០
ដែលអាចត្រូវបានប្រើប្រាស់ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឆាំងនឹងប្រទេសនេះ ដែលចំណាត់ការនេះធ្វើឡើងនៅមុនការបោះឆ្នោត
ដែលនឹងប្រព្រឹត្តទៅនៅមុនខែវិច្ឆិកា ឆ្នាំក្រោយ។
ក្រសួងមហាផ្ទៃសិង្ហបុរី
(MHA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គេហទំព័រទាំងនេះត្រូវបានបង្កើតឡើងដោយតួអង្គបរទេស
ដែលមានបំណងផ្សព្វផ្សាយព័ត៌មានមិនពិតនិងបង្កចលាចលនៅក្នុងប្រទេស។
ពួកគេបានក្លែងបន្លំខ្លួនជាគេហទំព័រព័ត៌មានសិង្ហបុរី ហើយអត្ថបទព័ត៌មានមួយចំនួន
ត្រូវបានបង្កើតឡើងដោយការប្រើប្រាស់បញ្ញាសិប្បនិម្មិត»។
រដ្ឋាភិបាលសិង្ហបុរីបានអះអាងថា
ការបិទគេហទំព័រទាំងនេះគឺដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់ សាធារណៈ។
ក្រសួងមហាផ្ទៃសិង្ហបុរី ក៏បានព្រមានប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន
ចំពោះព័ត៌មានមិនពិត នៅលើអ៊ីនធឺណិតផងដែរ៕
Post a Comment