រដ្ឋមន្ត្រីទេសចរណ៍ ស្នើសមាគមសហគ្រិនវ័យក្មេងណានចាង ជួយផ្សព្វផ្សាយពីកម្ពុជា ទៅក្នុងសហគមន៍ចិនឱ្យបានទូលំទូលាយ
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ អនុញ្ញាតឱ្យលោក Xie Deping ប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងណានចាង និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះធ្វើឡើង ដើម្បីស្នើសុំអនុសាសន៍ណែនាំលើការធ្វើធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងជម្រាបពីរអំពីគម្រោងរបស់សមាគមដែលមកវិនិយោគនៅកម្ពុជា និងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរកម្ពុជាទៅប្រជាជនខេត្តជាំងស៊ី ប្រទេសចិន។
ក្នុងឱកាសនៃជំនួប
ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានស្នើឱ្យសមាគមជួយផ្សព្វផ្សាយព័ត៌មានល្អៗពីប្រទេសកម្ពុជាទៅក្នុងសហគមន៍ចិនឱ្យបានទូលំទូលាយ
ក្នុងគោលដៅជំរុញអ្នកទេសចរមកលេងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើង៕
Post a Comment