អ៊ុយក្រែន និងកូរ៉េខាងត្បូង ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីទប់ទល់នឹងកូរ៉េខាងជើង
ប្រភព៖ Reuters
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃអង្គារនេះថា លោកបានព្រមព្រៀងជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងគោលបំណងឆ្លើយតបទៅនឹងការចូលរួមរបស់កូរ៉េខាងជើង ក្នុងសង្រ្គាមនៅអ៊ុយក្រែន។
មេដឹកនាំទាំងពីរ
បានឯកភាពគ្នាក្នុងការបង្កើនការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ និងអ្នកជំនាញ
ដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។ លោក Zelenskiy បាននិយាយថា «ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ
អ៊ុយក្រែននិងកូរ៉េខាងត្បូងនឹងផ្លាស់ប្តូរគណៈប្រតិភូក្នុងពេលឆាប់ៗនេះ
ដើម្បីសម្របសម្រួលសកម្មភាព»។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ
ក៏បានសម្តែងការសាទរចំពោះការគាំទ្ររបស់កូរ៉េខាងត្បូងចំពោះអ៊ុយក្រែន និងបាននិយាយថា
លោករំពឹងថានឹងមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
កាន់តែជិតស្និទ្ធនាពេលអនាគត៕
Post a Comment