ឥណ្ឌា និងចិន បញ្ចប់ការដកកងទ័ពទាំងស្រុងចេញពីចំណុចប្រឈមមុខគ្នា នៅព្រំដែនហិម៉ាឡៃ
ញូវដេលី៖ មន្ត្រីការពារជាតិឥណ្ឌា នៅថ្ងៃពុធនេះបាននិយាយថា ឥណ្ឌានិងចិនបានបញ្ចប់ការដកកងទ័ពទាំងស្រុងចេញពីចំណុចប្រឈមមុខគ្នា ចំនួន ២កន្លែង នៅលើព្រំដែនហិម៉ាឡៃក្នុងទឹកដីឥណ្ឌា នៃរដ្ឋ Ladakh។
ការដកទ័ពនេះ ធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរ
បានឈានដល់កិច្ចព្រមព្រៀងមួយ កាលពីសប្តាហ៍មុន
ដើម្បីបញ្ចប់ការជាប់គាំងផ្នែកយោធាដែលមានរយៈពេល ៤ឆ្នាំ។ កិច្ចព្រមព្រៀងនេះ
ត្រូវបានគេរំពឹងថា នឹងជួយធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរវាងឥណ្ឌានិងចិន៕
Post a Comment